Home » » ហេតុអ្វីបានជាឈាមមនុស្សមានពណ៌ក្រហម?
ប្រែសម្រួល៖ Panha hang

ហេតុអ្វីបានជាឈាមមនុស្សមានពណ៌ក្រហម?

តើអ្នកដឹងទេមូលហេតុដែលឈាមរបស់មនុស្សមានពណ៌ក្រហមដោយសារតែមាន សារធាតុអុកស៊ីសែន នៅក្នុងគោលិកាក្រហម (គ្រាប់ឈាមក្រហម)។ តួនាទីនៃគោលិកា ពិសេស ទាំងនេះគឺមានតួនាទីដឹកនាំអុកស៊ីសែនពីសួតទៅកាន់ប្រព័ន្ធរាងកាយ របស់យើងគ្រប់កន្លែង។

មួយវិញទៀត វាកើតឡើងនៅក្នុងខួរឆ្អឹង និងអេម៉ូក្លូប៊ីន ដែលកើតចេញពីសារធាតុដែក និងប្រូតេអ៊ីន ហើយធ្វើឲ្យពណ៌ក្រហមកាន់តែមានពណ៌ខ្លាំងឡើងនៅពេលដែលវា ទទួល យកអុកស៊ីសែន។ ដោយឡែកវានឹងបាត់បង់ពណ៌ក្រហម នៅពេលវាបញ្ចេញអុកស៊ីសែន ចោលនៅក្នុងកោសិកាដទៃទៀត ហើយទទួលយកកាបូនឌីអុកស៊ីត ដើម្បីដឹកនាំ ត្រឡប់ទៅរកសួត។

ដូច្នេះហើយបានជាសសៃឈាមមួយចំនួននៅក្នុងដៃ និងកំភួនដៃរបស់យើងលេចឡើង ចេញជាពណ៌ខៀវតាមរយៈស្បែករបស់យើង។ នៅពេលណាមានអុកស៊ីសែន និង កាបូនឌីអុកស៊ីត នៅពេលនោះឈាមនៅតែដឹកនាំសារធាតុចិញ្ចឹមទៅក្នុងកោសិកា ដើម្បីឲ្យវាអាចដំណើរការតួនាទី និងសម្រាប់កែលំអកោសិកា ព្រមទាំងភាពលូតលាស់។

ជាមួយគ្នានេះដែរ នៅពេលដែលមានគោលិកាក្រហម ឈាមរបស់យើងក៏នាំ គោលិកាសមកដែរ ដើម្បីជួយទប់ស្កាត់ និងការពារជំងឺ។ កោសិកា និងសារជាតិ ចិញ្ចឹម ទាំងអស់ត្រូវដឹកនាំទៅរកវត្ថុរាវខាប់ និងមានពណ៌លឿងថ្លា ដែលត្រូវបានហៅថា ប្លាស្មា។
សារធាតុដទៃទៀតដែលដឹកនាំទៅរកប្លាស្មា រួមមាន Fibrinogen ដែលជួយឲ្យឈាមកក នៅពេលដែលយើងមានរបួស៕

Share this video :

0 comments:

Post a Comment

 
Copyright © 2014. AUDIO-VISUAL CLASS (CR-PSE) - All Rights Reserved

Proudly powered by Blogger